(ភ្នំពេញ)៖ បំពង់ហឺតសៀងភាវ ដៃគូសុខភាព ក្នុងការធ្វើដំណើរនៅកម្ពុជា​ បានរកឃើញអតិថិជន មានសំណាងឈ្នះរង្វាន់ ជាច្រើនក្នុងកម្មវិធី «កោសដើម្បីឈ្នះរង្វាន់» ពីបំពង់ហឺតសៀងភាវ ដែលក្នុងនោះ ក៏មានអតិថិជនដំបូង គេមានសំណាងឈ្នះទូរស័ព្ទ iPhone 6s ​នៅក្នុងពិធី​ពិព័រណ៍អាជីវកម្ម ខ្នាតតូច ​នាថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៦។

អ្នកនាង ប៉ក់ ម៉ានី អាយុ២៧ឆ្នាំ មកខេត្ត​កណ្តាល ទទួល​បានការអបអរសាទរ និងការចាប់អារម្មណ៍ យ៉ាងខ្លំាងពីបងប្អួនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម ក្នុងពិធីពិព័រណ៍ ដោយសារតែរូប​អ្នកនាង មានសំណាងឈ្នះទូរស័ព្ទ iPhone 6s។ ជាមួយទឹកមុខរំភើបរីករាយ អ្នកនាង ម៉ានី បានប្រាប់ឲ្យដឹងថា អ្នកនាងមកលេង​ពិព័រណ៍នេះ ជាមួយមិត្តភក្តិ ហើយអ្នកនាង ក៏បានទិញផលិតផលខ្លះ​ផ្ញើអ្នកផ្ទះ ដែលក្នុងនោះក៏មាន បំពង់ហឺត សៀងភាវ ផងដែរ។

អ្នកនាង បានបញ្ជាក់ថា «ខ្ញុំមិនដឹងថា និយាយយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំពិតជារំភើប រីករាយណាស់ ព្រោះខ្ញុំសុបិន្តចង់បានទូរស័ព្ទ iPhone 6s ហ្នឹង ហើយឥឡូវនេះ បំពង់ហឺត សៀងភាវ បានផ្តល់ឲ្យខ្ញុំ អរគុណខ្លាំងមែនទែន»។

នេះគឺជារឿងអស្ចារ្យមួយ សម្រាប់អ្នកនាង ដែល​មានសំណាងទិញបំពង់ហឺត សៀងភាវដែលឈ្នះចំរង្វាន់ធំ។ ពិធីប្រគល់រង្វាន់ជាផ្លូវការ បានធ្វើឡើងនៅក្នុងកម្មពិធី ប្រដាល់ប៉ុស្តិ៍បាយ័ន កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៦  អ្នកនាងម៉ានី បានឈានជើងឡើង ឆាកជាមួយក្តីរំភើប និងមោទនភាព។ នេះជាការបញ្ជាក់ យ៉ាងច្បាស់ថា បំពង់ហឺត សៀងភាវផ្តល់រង្វាន់ ពិតប្រាកដ ហើយជាអ្វីដែលសៀងភាវ ផ្តល់ជូនដើម្បីជាការតបស្នង និងបង្កើតភាពរំភើបរីករាយ ដល់​អតិថិជន។

«កោសដើម្បីឈ្នះរង្វាន់» គឺជាកម្មវិធីផ្តល់ជូនពិសេស របស់ផលិតផល សៀងភាវ ដែលផ្តល់ឳកាស អតិថិជនស្មោះត្រង់សៀងភាវ អាចឈ្នះរង្វាន់ ជាច្រើនចាប់ពីរង្វាន់ សាច់ប្រាក់ រហូតដល់រង្វាន់ទូរស័ព្ទ iPhone 6s និងម៉ូតូ ចំពោះអ្នកនាងម៉ានី គឺជាអ្នកឈ្នះ ដំបូងគេតែម្នាក់គត់ ដូច្នេះរង្វាន់ជាច្រើនទៀត កំពង់រង់ចាំ អតិថិជនដើម្បីឈ្នះ។

ប្រជាជនកម្ពុជាភាគច្រើន លើសលប់បានស្គាល់ថា បំពង់ហឺត សៀងភាវ ជាដៃគូដ៏ជិតស្និទ្ធក្នុងការធ្វើដំណើរ និងជាផលិតផលជួយសុខភាព ក៏ដូចជាមិត្តសង្រ្គោះបឋម ដ៏ល្អដែលអាចយកតាមខ្លួន បានគ្រប់​ពេល គ្រប់ទីកន្លែង។ បំពង់ហឺត សៀងភាវមាន អត្ថប្រយោជន៍ទ្វេដង ប្រើសម្រាប់លាប ​ហឺតក៏បាន ដែលជួយអាការឈឺក្បាល វិលមុខ និងឈឺចុកចាប់ ផ្សេងៗទៀត៕