(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ទិវា​មច្ឆ​ជាតិ ថ្ងៃ​ទី១ ​កក្កដា ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ថែរក្សា​ពូជ​ត្រី ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​ផង បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង ជាពិសេស​តាម​តំបន់​សមស្រប​នៃ​វាលទំនាប និង​វាលស្រែ​ក្នុង​ទូទាំងប្រទេស​។

សូមជំរាបថា កាលពីឆ្នាំមុន ទិវាមច្ឆជាតិ ត្រូវបានរៀបចំឡើង នៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលមានព្រលែង កូនត្រីចម្រុះប្រមាណ១លានក្បាល៕