(កំពង់ស្ពឺ)៖ រថយន្តហីុយ៉ាន់ដាយដឹកទំនិញមួយគ្រឿង បានបើកទៅបុកចូលសាខាក្រុមហ៊ុន Cellcard មួយកន្លែង ដែលនៅតាមបណ្តោផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ​ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ។

លោក ប៊ុន ធីម ដែលកំពុងនៅកន្លែងកើតហេតុ បានប្រាប់អង្គភាព Fresh News ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យខូចម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួន នៅក្នុងផ្ទះទាំង២ល្វែងនោះ ប៉ុន្តែសំណាងហើយ ដែលមិនត្រូវចំសន្តិសុខ ដែលអង្គុយយាមពីខាងមុខ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធី៕