(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លូនជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងវត្ថុតាងមួយចំនួន។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះសំណាក់ ហេង ធូ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មេបញ្ជាការអាវុធហត្ថខណ្ឌពោធិសែនជ័យ លោក ជឹម ឫទ្ធី បានឲ្យដឹងថា ការឃាត់ខ្លូនជនសង្ស័យនេះ កម្លាំងបានដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកក៣កញ្ចប់ ម៉ូតូ៣គ្រឿង ទូរស័ព្ទ៥គ្រឿង លុយ១១៥ដុល្លារ និង២ម៉ឺនរៀល ព្រមទាំងវត្ថុតាងសម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចប្បន្នជនសង្ស័យទាំង៣ ត្រូវបានបញ្ជូលខ្លួនទៅសួរនាំ នៅទីបញ្ជាអាវុធខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕