(ស្វាយរៀង)៖ បុរសគំនិតខ្លីម្នាក់ ដោយសារមានវិប្បត្តិក្នុងគ្រួសារ ព្រោះឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងគ្នា មានការឈ្លោះ​ប្រកែកគ្នាញឹកញាប់ និងធ្លាប់បានលែងលះគ្នាម្តងជាពីរដង ក៏ដាច់​ចិត្ត​ចង-កសម្លាប់ខ្លួន បញ្ចប់ជីវិត នៅវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា សពបុរសខាងលើមានឈ្មោះ ទូច រតនា អាយុ២០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ដោយសារឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងនឹងគ្នា រឿងរ៉ាវបន្តិចបន្តួចក៏បង្កជាការឈ្លោះប្រកែកគ្នា ហើយធ្លាប់បានលែងលះគ្នាម្តងជាពីរដង រួចមកហើយ តែនៅតែបង្កជាវិប្បត្តិក្នុងគ្រួសារ ជារើយៗ ទើបធ្វើឱ្យបុរសឈ្មោះ សុខ រតនា ដែលត្រូវ​ជាកូន​សម្រេច​ចិត្តចង-ក​សម្លាប់ខ្លួន បញ្ចប់ជីវិតទៅ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីធ្វើការពិនិត្យសាកសពរួចរាល់ហើយ សពត្រូវបានសន្មត់ថា ពិតជាចងកធ្វើអត្តឃាត​ខ្លួនឯង ពិតប្រាកដមែន ក្រោយមកក៏បានប្រគល់​ជូនគ្រួសារ ធ្វើបុណ្យតាម​ប្រពៃណី៕