(ភ្នំពេញ)៖ ដើម្បីអបអរសាទរក្នុងឱកាសបើកសាខាថ្មី នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់សាលាបញ្ញាសាស្ដ្រអន្ដរជាតិ សាខាសែនសុខ ផ្ដល់អាហារូបករណ៍រហូតដល់ទៅ ៨០% ចំនួន ១៨០កន្លែងសម្រាប់សិស្សានុសិស្សដែលត្រូវចូលរៀនថ្នាក់ទី១ ដល់ទី១០ ក្នុងឆ្នាំសិក្សា២០១៦-២០១៧។

សម្រាប់កាលបរិច្ឆេទ ដាក់ពាក្យប្រឡងយកអាហារូបករណ៍ចាប់ផ្ដើមពីថ្ងៃទី១ -៣០ ខែកក្កដា ឆ្នាំ២០១៦ ចំពោះកាលបរិច្ឆេទប្រឡងយកអាហារូបករណ៍ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ សម្រាប់សិស្សបឋមសិក្សា(ថ្នាក់ទី១-៦) និងថ្ងៃទី១៣ ខែសីហា សិស្សមធ្សមសិក្សា (ថ្នាក់ទី៧-១០) ។ ពិសេសជាងនេះ សាលាបញ្ញាសាស្ដ្រអន្ដរជាតិ សាខា សែនសុខ មានកម្មវិធីសិក្សាចំណេះដឹងទូទៅ ចាប់ពីថ្នាក់មេត្ដយ្យ រហូត ដល់ទី១២ និងកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅពេញម៉ោង និងក្រៅម៉ោង គ្រប់កម្រិត ស្របតាមស្ដង់ដា របស់សាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា។

ទន្ទឹមនឹងនោះ កម្មវិធីសិក្សាក៏បានរៀបចំឡើងយ៉ាងហ្មត់ចត់ផ្ដោតសំខាន់ លើមូលដ្ឋានគ្រឹះ ផ្ដល់នូវចំណេះដឹងពិតប្រាកដ ដល់សិស្សានុសិស្សទាំងអស់ ក្នុងការអភិវឌ្ឍខ្លួន ប្រកបដោយគុណភាពខ្ពស់ និងជោគជ័យ ពិសេសសិស្សនឹងទទួលបានសញ្ញាប័ត្រចំនួនពីរ ក្នុងពេលតែមួយ​ ក្រោយបញ្ចប់ការសិក្សាកម្មវិធីចំណេះដឹង ទូទៅ រួមមានសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ (ថ្នាក់ជាតិ) ចេញដោយក្រសួងអប់រំយុវជន និងកីឡា និង សញ្ញាបត្រ មធ្សមសិក្សាទុតិយភូមិ (ថ្នាក់អន្ដរជាតិ) ចេញដោយសាលាបញ្ញាសាស្ដ្រអន្ដរជាតិ ផ្ទាល់សម្រាប់សិស្សបន្ដការសិក្សានៅបរទេស។

សម្រាប់កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ សិស្សនឹងទទួលបានសញ្ញាបត្រ ចំនួន១ផ្សេងទៀតគឺ សញ្ញាបត្រឌីប្លូម ផ្នែកភាសាអង់គ្លេស ដែលចេញពីដោយវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា ហើយរាល់កម្មវិធីសិក្សាទាំងអស់ បង្រៀនដោយគ្រូមានសមត្ថភាពគរុកោសល្យ បទពិសោធន៍យូរឆ្នាំ និងវិជ្ជាជីវៈក្នុងការបង្រៀនជាច្រើនឆ្នាំ។

កាលបរិច្ឆេកចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៦- ២០១៧ ថ្នាក់មតេ្ដយ្យ អាយុ៣-៦ ឆ្នាំ ចូលរៀន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ,ថ្នាក់ទី១-៦ ចូលរៀនថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦,ថ្នាក់ទី៧-១២ ចូលរៀន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ និងសម្រាប់ថា្នក់ភាសាអង់គ្លេស ទូទៅគ្រប់កម្រិត ចូលរៀនថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។

សាលាបញ្ញាសាស្ដ្រ អន្ដរជាតិ សាខា សែនសុខ ដែលនាំមកនូវ វិន័យ គុណធម៌ ជោគជ័យមួយនេះ ក៏មាននូវទីធ្លាធំទូលាយ និងបរិសា្ថនល្អ ផ្ដល់នូវផាកសុខភាព សម្រាប់បម្រើសេវាកម្មសិស្ស បន្ទប់សិក្សាទាំងអស់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងឧបករណ៍ថ្មីៗថែមទៀតផង។

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមអាសយដ្ឋានស្ថិតនៅបុរីពិភពថ្មី (ឡាសែនសុខ) ផ្លូវឧញ៉ា ម៉ុង ឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចម្ងាយ ១,៥០០ម៉ែត្រ ពីរង្វង់មូលកាំកូស៊ីធី ឬតាមទូរស័ព្ទលេខ៖ ០៧៧ ៩៥៩ ២២២ និង ០៩៧ ៤៥៦ ៤៥៦៨៕