(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៥ បានរកឃើញជយលាភីទាំងរូប១០ (TOP-10) ហើយ និងកំពុងតែបើកឲ្យមានការបោះឆ្នោត ជ្រើសរើសយកជយលាភីលេខ០១ (TOP-1) បន្តទៀតតាមរយៈ ការចុច Like ទៅលើស្នាដៃរបស់បេក្ខជនទាំងនោះ នៅគេហទំព័រ Facebook របស់សម្តេចតេជោ។

Facebook សម្តេចតេជោ បានសរសេរថា «ជាថ្មីម្តងទៀត សូមអបអរសាទរ TOP-10 ទាំងអស់ដែលទទួលបានការបោះឆ្នោតគំាទ្រ នៅក្នុងកម្មវិធី {ខ្ញុំជាយុវជនគំរូកម្ពុជា} លើកទី 5 !។ ថ្ងៃនេះបេក្ខជន TOP-10 ទាំង១០នាក់នឹងប្រកួតប្រជែងយកជ័យលាភីលេខ១ (TOP-1) នៅលើ Facebook សម្តេចតេជោ គឺចាប់ពីថ្ងៃទី៣០ មិថុនា ដល់ ០១ កក្កដា ឆ្នាំ ២០១៦។ សូមសាធារណៈជន ចូលរួមបោះឆ្នោតទាំងអស់គ្នានៅពេលនេះ ដើម្បីជ្រើសរើសយុវជនគំរូកម្ពុជាពិត TOP-1!»។

បេក្ខជនរូបណាដែលទទួលបានការ Like ច្រើនជាងគេ នឹងក្លាយជាម្ចាស់ជយលាភី កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៥។

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៥ បានបើកឲ្យយុវជន ដាក់ពាក្យចូលរួមប្រកួត កាលពីថ្ងៃទី២០-២៤ ខែមិថុនា ឆ្នាំ២០១៦។ កម្មវិធីនេះ បានរៀបចំ៤លើករួចមកហើយ ដោយបេក្ខជនជយលាភីទាំង១០ ទទួលបានពានរង្វាន់យុវជន និងលិខិតសរសើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមទាំងរង្វាន់ជាច្រើនទៀត៕

Video: ទឹកចិត្តប្រជាជនកម្ពុជា ដោយ វិសុទ្ធ សុខពេជ្រ

Video: ១ មិថុនា ទំពាំងខ្ញុំ ដោយ ណាំ សុភី

Video: អ្នកញញឹម ខ្ញុំញញឺម ដោយ ម៉ម គឹមអេង

Video: មា៌គានៃការចែករំលែក ដោយ ឈន សុខបញ្ញាវឌ្ឍន៍

Video: យុវជនដើម្បីអ្នកអភិរក្សសិល្បៈបុរាណខ្មែរ ដោយ ម៉េង ពុទ្ធី

Video: កំលាំងយុវជន ដោយ ឡាត់ ម៉ាលីស

Video: ស្នាមញញឹមយុវជនដើម្បីសង្គម ដោយ គីម ហ្គិចប៉

កំណាព្យ និងអត្ថបទ: រឿង ទូរស័ព្ទ ដោយ ងិនឆន សុដាលី

កំណាព្យ និងអត្ថបទ: គម្រោងភូមិចំណេះដឹង ដោយ គង់ វីណារី

កំណាព្យ និងអត្ថបទ: ខ្លឹមមនុស្ស ដោយ សោម សៅរ៍ឡែន