(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​បង្ក្រាប ​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​ ២៩​ ខែមិថុនា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​៣​ករណី​ ​ឃាត់​មនុស្ស​៦​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ៤​នាក់ និងមុខសញ្ញា​ប្រើប្រាស់​២​នាក់ ដកហូតថ្នាំ​ញៀនមួយចំនួន​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាល​តាកែវ បង្ក្រា១​ករណី​ ឃាត់ខ្លួន​ម្នាក់, ​សៀមរាបបង្ក្រា១​ករណី ​ឃាត់ខ្លួន​៤​នាក់ និងឧត្តរមានជ័យ បង្ក្រា១​ករណី​ (​ដីកា) ​ឃាត់ខ្លួនម្នាក់៕​