(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានស្រាវជ្រាវនិង បង្ក្រាបជាក់ស្តែងមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគានៅចំណុចក្រុមទី៨ ភូមិលូ សង្កាត់ស្វាយប៉ាក។

ជនសង្ស័យមានឈ្មោះ​ ង្វៀង ធីគីវហៅប៊ែ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ (ចំណុចកើតហេតុ) ដកហូតបាន ម្សៅក្រាមពណ៌សរថ្លាមួយកញ្ចប់ ថង់ប្លាស្ទិចតូចៗមួយចំនួន សំភារៈប្រើប្រាស់ និងលុយមួយចំនួនទៀត។

ចំពោះមុខនេះកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕