(ភ្នំពេញ)៖ គ្រាន់តែក្រឡេក​មើល ​ពី​ខាង​ក្រៅ​ហាង អ្នក​ប្រហែល​ជាង​គិត​ថា ហាង​មួយ​នេះ​ប្រាកដ​ជា​ថ្លៃ ឬ​លំដាប់​កាលីប​ខ្ពស់​ទើប​អាច​ចូល​បាន។ ដោយឡែកភោជនីយដ្ឋាន SALT N’ PEPPER បើកបំរើសេវាកម្មជូននៅដល់អតិថិជនគ្រប់គ្នាដែលចូលចិត្តទទួលនូវបទពិសោធន៏ ប្លែកៗនិងថ្មីៗ។

នៅពេលដែលអ្នកបានឈានជើង​ចូល​ក្នុង​ហាង​ភ្លាម អ្នក​នឹង​មាន​អារម្មណ៍​ប្លែក​ជាក់​ជា​មិន​ខាន ដោយ​ការ​ឌីហ្សាញ​ផ្ទៃ​ក្នុង​កាលីប​បែប​បារាំង អ៊ីតាលី និង​អង់គ្លេស​លាយ​ចូល​គ្នា ដែលញុំាងឲ្យការជួបជុំ ទទួលទានអាហាររបស់លោកអ្នកកាន់តែមានភាពសប្បាយរីករាយ។

ឥឡូវនេះវាមិនមែនជាការលំបាកទៀតទេ ក្នុងការជ្រើសរើសយក ភោជនីយ​ដ្ឋាន​សម្រាប់ ការទទួលទានអាហារ តាមគ្រប់កម្មវិធី ដូចជា ការពិភាក្សាជំនួញ ការជួបជុំមិត្តរូមការងារ ពិធីខួបកំណើត និងការប្រារព្ធពិធីជប់លៀងផ្សេងៗ។

ជាការពិតណាស់ការអញ្ជើញមក ពិសារអាហារ នៅភោជនីយដ្ឋាន SALT N’ PEPPER ជាមួយដៃគូរជំនួញរបស់លោកអ្នកមិត្តភក្រ្ត័ ក៏ដូចជា ក្រុមគ្រួសារ វាជាភារកិច្ចរបស់ ក្រុមការងារ របស់សណ្ឋាគារ ជាអ្នកបដិសណ្ឋារកិច្ចទៅដល់លោកអ្នក ដើម្បីឲ្យ​ការពិភាក្សា ជំនួញ របស់លោកអ្នកឈានទៅរកភាពជោគជយ័ និងមានបរិយាកាសអធិកអធម ដែលសណ្ឋាគារ និងបន្តផ្តល់ឱកាសជាបន្តបន្ទាប់ពីព្រោះយើង យល់ច្បាស់ ពីតម្រូវការរបស់អតិថិជន។

ជាងនេះទៅទៀត SALT N' PEPPER PUB បានផ្តល់ជូននូវការ PROMOTION ពិសេសចំនួន ១៥% ទៅលើម្ហូបជារៀងរាល់ថ្ងៃ។

SALT N' PEPPER PUB ចាប់​បើក​ពី​ម៉ោង ៦៖០០ព្រឹក ដល់​ម៉ោង ១០៖៣០ព្រឹក ​សម្រាប់​អាហារ​ពេល​ព្រឹក, ពី​ម៉ោង​១១៖៣០ ព្រឹក​ដល់​ម៉ោង ២៖៣០ ថ្ងៃ​សម្រាប់​អាហារ​ពេល​ថ្ងៃ និង​ពី​ម៉ោង ៦៖០០ ល្ងាច​ដល់​ម៉ោង១០៖០០ យប់​សម្រាប់​អាហារ​ពេល​ល្ងាច ហើយ​មាន​ទីតាំង​ស្ថិត​ផ្ទាល់​ដី ​នៃ​សណ្ឋាគារ SUN & MOON Urban Hotel ម្ដង​ដែល​មាន​អាសយដ្ឋាន​នៅ​ #68 ផ្លូវ​លេខ១៣៦ សង្កាត់​ផ្សារ​កណ្ដាល រាជធានី​ភ្នំពេញ៕