(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាត់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង និងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខដល់ក្រុមគ្រួសារដែលបានបាត់ខ្លួន ចំនួន០៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យឆេះអគារកាស៊ីណូហ្គ្រេនដាយមិន កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ក្នុងនេាះដែរ ក៏បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជូនដល់គ្រួសារសពដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម, មី ២កេស, ទឹកត្រី១យួរ, ត្រីខ១យួរ, ទឹកសុទ្ធ៥យួរ និងថវិកា២០០,០០០រៀល។

ក្រុមគ្រួសារសព បានថ្លែងអំណេអគុណចំពោះ លោកស្នងការនគបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររបស់នគរបាលក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ដឹងទុកលំបាករបស់ប្រជាពលរដ្ឋ៕