(សៀមរាប)៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈជូនដល់កងទ័ព ដែលមានភារៈកិច្ចជួយដឹកជញ្ជូនសម្ភារ របស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដ្ឋាន ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិរុនតាឯកថ្មី និងតំបន់អភិវឌ្ឍន៍ភូមិពាក់ស្នែងថ្មី រួមមានយោធភូមិភាគទី៤ និងកងពលតូចដឹកជញ្ជូនលេខ៩០ ចំនួន ២៦៥នាក់ និងរថយន្តចំនួន ៣៥គ្រឿង ដែលជាអំណោយបានការឧបត្ថមពីសប្បុរសជននានា។

ក្នុងនោះ មានការចូលរួមជាអធិបតីពី សេនីយ៍ទោ សុក រីណា មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ តំណាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ លោក ម៉ៅ ដារិន តំណាងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក ហាយ យង់ តំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោកវរសេនីយ៍ឯក អេង ពៅ មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ លោក វន់ វីរៈ សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក ខេត្តសៀមរាប។

អំណោយរួមមាន៖

* យោធភូមិភាគទី៤ មានចំនួន ២៤២នាក់៖
-ទឹកសុទ្ធចំនួន ៦០០ យួរ
-ទឹកស៊ីអ៉ីវចំនួន ២០ យួរ
-ទឹកត្រីចំនួន ២០ យួរ
-កូកា កូឡា ចំនួន ២០ កេស
-បាកាស ចំនួន ១០ កេស
-ត្រីងៀត ចំនួន២០ គីឡូ
-សាច់ក្រក ចំនួន ២០គីឡូ
-មី ចំនួន ២០ កេស។

* កងពលលេខ៩០ មានចំនួន ២៣នាក់៖

-ទឹកសុទ្ធចំនួន ១០០ យួរ
-ទឹកស៊ីអ៉ីវចំនួន ៥ យួរ
-ទឹកត្រីចំនួន ៥ យួរ
-កូកា កូឡា ចំនួន ២ កេស
-បាកាស ចំនួន ២ កេស
-ត្រីងៀត ចំនួន ៥ គីឡូ
-សាច់ក្រក ចំនួន ៥ គីឡូ
-មី ចំនួន ៤ កេស។

បន្ថែមពីនោះទៀត លោក សុក រីណា ក៏បានលើកការថ្លែងអំណរគុណដល់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ដែលតែងតែជួយគ្រឿងឧបភោគបរិភោគដល់កងទ័ព និងប្រជាពលរដ្ឋក្រីក្រពិតប្រាកដនៅក្នុងសង្គមជាតិ៕