(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៣៥ករណី ក្នុងនោះករណីប្រើប្រាស់១២ករណី, ជួញដូរ៩ករណី, ដឹកជញ្ជូនរក្សាទុក១៣ករណី និងចាត់ចែងសម្រួល១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៩១ករណី ឃាត់មនុស្ស១,៦៩០នាក់ (ស្រី១២០នាក់)៕