(បន្ទាយមានជ័យ)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ និងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលការពារព្រំដែន បានបន្ដចុះដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលប៉ុស្តិ៍ក្បាលស្ពានទាំងអស់ និងតាមគោលដៅនីមួយៗ ត្រូវរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែន និងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទផងដែរ។

លោកអនុសេនីយ៍ទោ សេង សុខដារ៉ា នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រង ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែន និងបង្ការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែកខុសច្បាប់គ្រប់ប្រភេទ៕