(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​បង្ក្រាប ​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៥​ករណី ​ឃាត់​មនុស្ស​៨​នាក់ ក្នុងនោះ មុខសញ្ញា​ជួញដូរ៧​នាក់​ និងមុខសញ្ញា​ប្រើប្រាស់​ម្នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ៤០.៩៤​ក្រាម​ និង​២៣​កញ្ចប់​តូច​។

ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅភ្នំពេញ​១​ករណី​ ​ឃាត់ខ្លួនម្នាក់, ខេត្ត​កំពង់ចាមបង្ក្រាប១​ករណី ឃាត់ខ្លួនម្នាក់, ខេត្ត​ព្រៃវែង បង្ក្រាប១​ករណី​ ​ឃាត់ខ្លួនម្នាក់, ខេត្ត​តាកែវ បង្ក្រាប១​ករណី ​ឃាត់ខ្លួន៣​នាក់ និងខេត្ត​ក្រចេះ​ បង្ក្រាប១​ករណី​ ​ឃាត់ខ្លួន​២​នាក់៕