(ត្បូងឃ្មុំ)៖ លោក គឹម សន្តិភាព អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកពញាក្រែក នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ជំនួយឧបត្ថម្ភដល់កុមារកំព្រាចំនួន១៣០នាក់ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អំណោយរួមមាន សម្លៀកបំពាក់ កញ្ចប់អាហារ និងថវិកាចំនួន៨០,០០០រៀលក្នុងម្នាក់ សរុបជាថវិកាជិត៧,០០០ដុល្លារ ជាការចូលរួមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពពេល ស្រុកពញាក្រែក ទទួលបន្ទុកការងារយុវជន និងបងប្អូនសប្បុរសជនពីប្រទេសសិង្ហបូរីផងដែរ៕