(ភ្នំពេញ)៖ នៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) បានបើកកិច្ចប្រជុំលើកទី៣២ របស់ខ្លួន។ ទន្ទឹមគ្នានោះ ក៏មានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់អាស៊ាន ដោយរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការរបស់ទីម័រ គឺលោកស្រី អាដាល់ជីហ្សា ម៉ាកណូ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង បន្ទាប់ពីអាស៊ានឯកភាពជាគោលការណ៍ក្លាយជាប្រទេសសមាជិកអាស៊ានទី១១ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

ខាងក្រោមនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំទាំងពីរខាងលើ៖