(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ២០១៥ សម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សហការជាដៃគូ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានវិនិយោគទឹកប្រាក់សរុប១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់កម្មវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងស្រវឹងមិនត្រឹមត្រូវ និងកម្មវិធីលើកកម្ពស់ការប្រើប្រាស់គ្រឿងស្រវឹង ប្រកបដោយទំនួលខុសត្រូវ។

ជាលទ្ធផលការខិតខំរួមគ្នារបស់សម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សហការជាដៃគូ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដោយផ្លាស់ប្ដូរលេខរៀងទី២ មកទី៦វិញ នៅក្នុងឆ្នាំ២០១៨។

The Smashed ប្រជែង គឺជាគម្រោងល្ខោនសហគមន៍មួយប្រកបដោយភាពច្នៃប្រឌិត ដែលជួយប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងស្រវឹង អប់រំយុវជនអំពីគ្រោះថ្នាក់ នៃការសេពគ្រឿងស្រវឹងទាំងមិនទាន់គ្រប់អាយុ។

រហូតមកដល់បច្ចុប្បន្នគម្រោងនេះ បានផ្សាភ្ជាប់ជាមួយយុវជនប្រមាណ៨៣,៥០០នាក់ នៅទូទាំងពិភពលោក។ នៅប្រទេសកម្ពុជា សិស្ស និងនិស្សិតជាង២ម៉ឺននាក់ ហើយ៩៦ភាគរយបាននិយាយថា ពួកគេកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង បន្ទាប់ពីបានចូលរួមជាមួយកម្មវិធីនេះ។

គម្រោងនេះ មិនបញ្ឈប់យុទ្ធនាការត្រឹមនេះទេ ពោលនឹងបន្តកម្មវិធីនេះរហូតទាល់តែគ្រប់គ្នាទទួលបានចំណេះដឹង និងយល់ដឹងច្បាស់ពីបញ្ហានេះ។ សូមចូលរួមជាមួយយើងទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំង នឹងការប្រើប្រាស់គ្រឿងស្រវឹងក្នុងសង្គម និងធ្វើឲ្យផ្លូវថ្នល់នៅប្រទេសកម្ពុជា ជាកន្លែងមានសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នា៕

សូមទស្សនាវីដេអូអប់រំ នៅទីនេះ៖ https://fb.watch/isGK1HtRSz/