(កោះកុង)៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការអនុវត្តន៍ វិធានការរដ្ឋបាល រុះរើខ្ទមអនាធិបតេយ្យដែលសាងសង់លើដីរដ្ឋខុសច្បាប់។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ លោកប្រធានក្រុមអន្តរាគមន៍ និងក្រុមជំនួយការ។

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរខេត្តកោះកុង និងអាជ្ញាធរមូលដ្ឋានស្រុកគីរីសាគរ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង​ បានចុះអនុវត្តន៍ច្បាប់រុះរើខ្ទមសង់ អនាធិបតេយ្យខុសច្បាប់ លើដីឧទ្យានជាតិ ស្ថិតនៅក្នុងតំបន់អាងទឹកភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

អាជ្ញាធរបានឲ្យដឹងថា ខ្ទមសង់អនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាត ដែលក្រុមការងារត្រូវអនុវត្តន៍តាមច្បាប់ធ្វើការរុះរើមានចំនួន៧០ខ្ទម និងបង្គោលរបងរាប់ រយម៉ែត្រទៀត ដែលត្រូវអនុវត្តន៍ត្រូវតែរុះរើចេញពីដីតំបន់ឧទ្យានជាតិ ដែលដីទំហ៊ុ៦៧៧១ហិចតា ដែលពួកគាត់កំពុងសាងសង់ខ្ទម និងការកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន៕