(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ ខណៈអ្នកជាសះស្បើយ១នាក់

២៖ កូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់ប្រមុខ NATO នៅកូរ៉េខាងត្បូងថាជា «ការចាប់ផ្ដើមនៃសង្រ្គាម»

៣៖ គណបក្សប្រជាជនកម្ពុជា បង្ហាញចំណុចស្នូលចំនួន៨ ដែលនឹងត្រូវបន្តយកចិត្ត ទុកដាក់សម្រាប់អាណត្តិថ្មី

៤៖ លោក អឺដូហ្កាន់៖ តួកគី អាចនឹងយល់ព្រមឱ្យហ្វាំងឡង់ ចូល NATO តែនឹងរារាំងស៊ុយអែត

៥៖ គណបក្សប្រជាជនកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ខ្លួននឹងបន្តឈ្នះក្នុងការបោះឆ្នោតខាងមុខនេះ ដោយសារខ្លួនមានសមិទ្ធផល និងកម្មវិធីនយោបាយស្របតាមតម្រូវការជាតិ និងប្រជាជន

៦៖ ចិន បានអនុម័តថ្នាំព្យាបាលជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុកចំនួនពីរផ្សេងទៀត

៧៖ បក្សប្រជាជនកម្ពុជា ដាក់ចេញនយោបាយពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស

៨៖ លោក Olaf Scholz៖ អាល្លឺម៉ង់ នឹងមិនបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ឡើយ

៩៖ សម្ដេចក្រឡាហោម ស ខេង បង្ហាញក្ដីរំពឹងថា ក្រោយច្បាប់ចរាចរណ៍ថ្មីចូលជាធរមាន គ្រោះថ្នាក់ចរាចរណ៍នឹងត្រូវកាត់បន្ថយ

១០៖ វិមានក្រឹមឡាំង ថាលោក ពូទីន នៅតែបន្តបើកចំហការទំនាក់ទំនងជាមួយ អធិការបតីអាល្លឺម៉ង់

១១៖ និយ័តករប្រាប់ឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន, អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ, អាជីវកម្មអភិវឌ្ឍដីឡូត៍, អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ មកសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ

១២៖ អូស្រ្តាលីត្រៀមទទួលការវិលត្រឡប់នៃនិស្សិតចិនរាប់ម៉ឺននាក់ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីចាប់ផ្តើមប្រសើរឡើង

១៣៖ រដ្ឋប្រមូលចំណូលបានជាង ១៥លានដុល្លារ ពីអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន Renaissance នៅមណ្ឌលគិរី

១៤៖ នូវែលសេឡង់កំពុងវាយតម្លៃលើការខូចខាតដោយទឹកជំនន់ ខណៈការធ្លាក់ភ្លៀងខ្លាំងនៅតែបន្ត

១៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ៣០ ខែមករានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៥លាននាក់ និងស្លាប់ជាង៣៦.៥ម៉ឺននាក់

១៦៖ រុស្ស៉ីនិយាយថា សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក អាចនឹងបញ្ចប់តែម្តងនៅក្រោយឆ្នាំ២០២៦

- ព័ត៌មាន Fresh News Plus

១៖ សល់តែ៩៥ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២

២៖ ការលក់ស្មាតហ្វូនរបស់ចិន ក្នុងឆ្នាំ២០២២ បានធ្លាក់ចុះទាបបំផុត និងពុំធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ

៣៖ អ្នកប្រើប្រាស់ Twitter នឹងអាចទាមទាគណនីចាស់របស់ខ្លួនមកវិញបានចាប់ពីថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះ

៤៖ អ្នកគាំទ្រកំពុងអន្ទះសារ ខណៈរូបភាពថ្មីរបស់រឿង «John Wick» វគ្គ៤ ត្រូវបានបញ្ចេញដោយទស្សនាវដ្តី Total Film

៥៖ រឿង «Avatar» វគ្គ២ ឡើងទៅឈរលើតារាកំពូលនៅអាមេរិកខាងជើងក្នុងសប្តាហ៍ទី៧ ខណៈចំណូលទូទាំងពិភពលោក រកបានដល់ ២.១ពាន់លានដុល្លារ

៦៖ Chelsea យកបានសមាជិកថ្មីទី៧ ដែលជាខ្សែការពារស្តាំមកពីក្លិប Lyon

៧៖ Djokovic ចាត់ទុក ការឈ្នះពាន Australian Open លើកទី១០ នេះ ជាជ័យជម្នះដ៏ធំក្នុងអាជីព

៨៖ Liverpool បន្តត្រដាបត្រដួសទៀត ដោយបានជ្រុះចេញពី FA Cup ក្រោមថ្វីជើង Brighton


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)