(ភ្នំពេញ)៖ លោក ហ៊ួ រដ្ឋា​ អនុប្រធាន​ក្រុ​មការងារ​ចុះជួយ​មូលដ្ឋាន​សង្កាត់​ស្ទឹង​មានជ័យ​ទី​១​ និងក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានចុះ​ជួប​សំណេះសំណាល​ជាមួយ​យុវជនបក្ស​សង្កាត់​ស្ទឹង​មានជ័យ​ទី​១ ចំនួន​៥០នាក់ និងណែនាំឱ្យទាក់ទាញយុវជនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីជួប​សំណេះសំណាលជាមួយ​យុវជន​គណបក្ស​សង្កាត់​ស្ទឹង​មានជ័យ​ទី​១​ មកពីភូមិទាំង៨ លោក ហ៊ួ រដ្ឋា​ ដោយលើកយករបៀបវារៈមួយចំនួនរួមមាន៖

*ប្រវត្តិ​តស៊ូនៃកម្លាំងនយោបាយរបស់គណបក្ស​ប្រជា​ជនកម្ពុជា​ ទទួល​បាន ជ័យជម្នះ​ច្រើនដំណាក់កាល ដើម្បី​កម្ពុជា​ចាប់តាំងពី​១៩៥១ ដល់ ១៩៧៩ និង១៩៧៩ ដល់បច្ចុប្បន្ន។

*សក្តានុពល​យុវជន​គណបក្ស​ចំពោះគណបក្ស​ប្រជាជន​កម្ពុជា​ ឆ្ពោះ​ទៅដណ្តើមជ័យជម្នះ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាលទី​៧ ​នៃរដ្ឋសភា​ នៅថ្ងៃទី២៣ ​ខែកក្កដា​ឆ្នាំ​២០២៣​ខាងមុខ។

*តួនាទី​យុវជន​ក្នុងការទាក់ទាញសមាជិកយុវជនថ្មីៗ បន្ថែម​ ចូលរួម​គណបក្ស​ប្រជាជន​កម្ពុជា៕