(ភ្នំពេញ)៖ វគ្គសិក្សាអំពីរបៀបសរសេរព័ត៌មាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ជំនាន់ទី៤ បានឈានចូលសប្តាហ៍ទី៣ហើយ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។

នៅក្នុងសប្តាហ៍ទី៣នេះ លោកគ្រូ ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News បានបង្ហាញអំពីការសរសេរអត្ថបទដំណឹងក្ដៅដូចតទៅ៖

* ១៖ Lead ឬតម្រុយ គឺជាការផ្តើមនាំមុខសរសេរនៃទ្រង់ទ្រាយដំបូងរបស់រឿង ឬអាច ជាការចាប់សរសេរផ្តើមនៃដំណឹងដែលតាមរយ: Lead នោះគឺជានឹងសរុបយកសារសំខាន់ទាំង អស់នៃសាច់រឿងទាំងមូលតែម្តង។ ការសរសេរ Lead របស់ដំណឹងមានសារសំខាន់ជាង អ្វីទាំងអស់ព្រោះ Lead គឺជាអ្នកផ្តល់អវៈយវៈសម្រាប់សាច់រឿងទាំងមូល។

* ២៖ Body ឬរាងការយនៃអត្ថបទ ជាតួអង្គរាងកាយរបស់រឿង ដែលមិនត្រឹមតែពន្យល់ និងពង្រឹង Lead ឲ្យបានរឹងមាំប៉ុណ្ណោះទេ វាចាំបាច់ត្រូវការរក Background ប្រវត្តិចាស់ដែល ទាក់ទងដើម្បីបំភ្លឺ Lead ឲ្យកាន់តែច្បាស់បន្ថែមទៀត។ នៅក្នុងតួរាងកាយសាច់រឿងនោះដែរ គេក៏ចាំបាច់រកការបញ្ជូលចំណុចបន្ទាប់បន្សំមួយចំនួនទៀតដើម្បីធ្វើ ឲ្យសាច់រឿងមានន័យកាន់តែច្បាស់។ ចង់សរសេរ The body ឲ្យបានល្អត្រូវរកមើលអ្វីៗដែលមានជាប់ទាក់ទងទៅនឹង Lead ។

* ៣៖ Tail កន្ទុយ ឬការសន្និដ្ឋានរបស់ Spot News គឺជាផ្នែកបញ្ចប់នៃដំណឹងក្តៅ។ ការ សរសេរសេចក្តីសន្និដ្ឋាននេះត្រូវបង្ហាញនូវអ្វីដែលជាព័ត៌មានចុងក្រោយទាក់ទងនឹង Lead តម្រុយ របស់អត្ថបទដើម្បីឲ្យអ្នកតាមដានព័ត៌មានបានដឹងអំពីភាពវិវត្តន៍ចុងក្រោយរបស់រឿងដែលមានក្នុងពេលចុងបំផុតនាពេលនេះ ដើម្បីឲ្យអ្នកស្តាប់ និងអ្នកមើល និងអ្នកអានរបស់យើង នឹងដឹងថាតើបន្ទាប់ មកទៀត គេនឹងតាមដានរឿងបន្តចាប់ពីចំណុចណាថែមទៀត។ សេ ចក្តីសន្និដ្ឋាន ឬកន្ទុយចុង ក្រោយ របស់ដំណឹងក្តៅក៏គេអាចយកសាវតានៃ រឿងទាក់ទងមករំលឹកផងដែរ។

ជាមួយគ្នានេះដែរ លោក ម៉ារ យ៉ារិទ្ធ បានបន្ថែមថា 5W’s និង How គឺជាគ្រឹះមូលដ្ឋានដ៏ធំបង្អស់នៃរបៀបសរសេរព័ត៌មាន។ ជាទូទៅ នៅក្នុងការសរសេរព័ត៌មាន បើទោះបីមានសេចក្តីចែងជារបៀបណាមួយ ដែលកំណត់ថា សេចក្តីផ្តើម របស់ប្រយោគដំបូង ចាំបាច់ត្រូវប្រើ តំលៃណាមួយក្នុង 5W's ទុកជាទម្លាប់អចិន្ត្រៃយ៍នោះទេ បើទោះបីជាគ្រូបង្រៀនខ្លះចូលចិត្តណែនាំអោយសិស្ស សរសេរពីរូបមន្ត Subject Verb Object ក៏ដោយ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC នឹងមានរយៈពេល៣ខែ ដែលនឹងសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334៕