(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកផ្តល់ប្រាក់របបសង្គមលើកទី២ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ប្រចាំខែមករា ចាប់ពីថ្ងៃទី៣១ ខែមករាតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «មូលនិធិជាតិជំនួយសង្គម នឹងបើកផ្តល់ប្រាក់របបសង្គមលើកទី២ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ប្រចាំខែមករា ចាប់ពីថ្ងៃទី៣១ ខែមករាតទៅ។

ចំពោះការបើកប្រាក់ខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាចបើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមករាតទៅ។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទ៣ខ្សែ រួមមមាន ០៩២ ២១៩ ៨៨៨ ឬ ០៣១ ៥ ២១៩ ៨៨៨ ឬគេហទំព័ររបស់បេឡាជាតិអតីតយុទ្ធជន៕