នៅថ្ងៃស្អែក CPP នឹងប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃការបង្កើតគណបក្ស ដោយមានសមាជិក សមាជិកាជាង១ម៉ឺននាក់ចូលរួម
27-06-2016 16:40
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃការបង្កើតគណបក្ស (១៩៥១-២០១៦) នៅទីស្នាក់ការកណ្ដាលបក្ស នៅថ្ងៃស្អែក ទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមាន សមាជិក សមាជិកា ចូលរួមប្រមាណជា១ម៉ឺននាក់។
អ្នកនាំពាក្យគណបក្សប្រជាជន បានឲ្យដឹងថា នៅក្នុងអង្គមិទ្ទិញនៅថ្ងៃទី២៨ ខែមិថុនានោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងឡើងថ្លែងសន្ទរកថា អំពីប្រវត្តិនៃការបង្កើតឡើងគណបក្ស ការតស៊ូ ស្នាដៃ និងគុណសម្បត្តិ បង្ហាញទៅដល់សមាជិក សមាជិកាឲ្យបានដឹង បានយល់ ចំពោះការខិតខំប្រឹងប្រែង របស់គណបក្សកន្លងមកផងដែរ។
ក្រៅពីនោះ ក៏មានការលើកឡើងជុំវិញ ការពង្រឹងសមត្ថភាព សមាជិក សមាជិកាខ្លួន ឲ្យមានភាពរឹងមាំនៅតាមមូលដ្ឋាន ដើម្បីទទួលជ័យជម្នះបន្តទៀត ក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ៕