(ភ្នំពេញ)៖ ភ្លៀងលាយខ្យល់យ៉ាងខ្លាំង ដែលហៅថា ខ្យល់កន្រ្តាក់ ដែលបាន និងកំពុងកើតមានឡើង នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរលំដើមឈើ រលំផ្ទាំងប៉ាណូ សង្កត់ម៉ូតូ និងមនុស្សចំនួន២នាក់រងរបួសផងដែរ។

មន្រ្តីសាលាខណ្ឌដូនពេញបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង ដោយសារតែមានខ្យល់យ៉ាងខ្លាំង លាយជាមួយភ្លៀងនៅរសៀលថ្ងៃនេះ។

អភិបាលខណ្ឌដូនពេញលោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងសន្តិសុខ និងអាជ្ញាធរចេញជួយអន្តរាគមន៍ភ្លាមៗ ហើយមិនត្រូវនៅក្រោមដើមឈើនោះទេ៕