(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូន ក្មួយ ចៅៗ ប្រគល់ទៀនវស្សា៥២គូ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដល់មាតាបង្កើតមហាឧបាសិកា ប៊ុន ស៊ាងលី ដើម្បីប្រគេនដល់វត្ដអារាមចំនួន៥២វត្ដ។

ពិធីបែបព្រះពុទ្ធសាសនានេះ បានប្រារព្ធឡើងនៅគេហដ្ឋានរបស់សម្តេច ហើយនឹងនាំនូវគ្រឿងសក្ការៈមានទៀនធូបសំភារៈបរិក្ខា ផ្កាភ្ញី ភេសជ្ជៈ ផ្លែឈើ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធមហាឧបាសក លីន គ្រី ជាបិតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងញាតិការទាំង៧សន្តាន ដែលបានទទួលមរណភាពនាពេលកន្លងមក៕