(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានសម្រេចយកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦ វរលាម៉ោង៨៖០០ព្រឹក ដើម្បីប្រជុំវិសាមញ្ញាព្រឹទ្ធសភា នីតិកាលទី៣ លើរបៀបវារៈចំនួន៤។

ការសម្រេចកំណត់បែបនេះ បានធ្វើឡើង ក្រោយពីគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានពិនិត្យ និងពិភាក្សា លើរបៀបវារៈចំនួន៥ នៅក្នុងកិច្ចជុំគណៈកម្មាធិការអចិន្រ្តយ៍ព្រឹទ្ធសភា ដែលបានប្រព្រឹត្តធ្វើនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

របៀបវារៈ ដែលគ្រោងនឹងពិភាក្សា នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦ មានចំនួន៤ចំណុច

១- ការប្រកាសសមាជិកព្រឹទ្ធសភាថ្មី
២- ពិនិត្យ និងឲ្យយោគយល់សេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន
៣- ពិនិត្យ និងយោគយល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ រវាងរាជរដ្ឋាភិបាលនៃកម្ពុចា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ
៤- ការបោះឆ្នោតជ្រើសរើស បំពេញសមាជិកគណៈកម្មការទី១ ទី៤ និង ទី៧ ព្រឹទ្ធសភា៕