(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន និងជា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំ និស្សិត បុគ្គលិក និងសាស្រ្តាចារ្យ ព្រមទាំងថ្នាក់ដឹកនាំ គោរពទង់ជាតិ ច្រៀងចម្រៀងជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបទពង្សាវតាខ្មែរជាធម្មតា បើទោះបីជាចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមក៏ដោយ។

លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន បានថ្លែងថា ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនៅប្រទេសកម្ពុជារបស់យើង ក៏មានប្រជាពលរដ្ឋជាច្រើន បានប្រារព្ធធ្វើពិធីសែនដូនតា ជាច្រើនផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់សាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម គឺបុគ្គលិក និស្សិត សាស្រ្តាចារ្យ ព្រមទាំងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ តែងតែនៅរៀន បង្រៀន និងគោរពទង់ជាតិ ច្រៀងចម្រៀងជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបទពង្សាវតាខ្មែរជាធម្មតា រៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃសៅរ៍។

ជាមួយគ្នានេះ លោក សាកលវិទ្យាធិការរង ក៏បានយកឱកាស ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម នេះ ជូនពរដល់ថ្នាក់ដឹកដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕