(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៥៤,៤៦៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៣,៧៤៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,០៦៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៧,៥៦៧នាក់
៤៖ អាយុ៥ឆ្នាំ ៤៣០,៥០២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩២,៥៨៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៤៧៧,១៤៤នាក់, ដូសទី៤ចំនួន ៤,៨៧១,១១១នាក់, ដូសទី៥ចំនួន ១,៣៩២,៦៧៦នាក់ និងដូសទី៦ចំនួន ៤៩,៩៨១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕