(កំពង់ស្ពឺ)៖ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក យឿន យឿត បានប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគណបក្សភ្លើងទៀន ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

លោកអនុប្រធានក្រុមការងារបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀននេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចស្របទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះ។ លោកបានបញ្ជាក់ថា «ការថ្លែងការណ៍របស់គណបក្សភ្លើងទៀន គឺជាការប្រមាថកាតទាន និងចោទប្រកាន់ទាំងបំពានខុសពីការពិតទៅលើគណបក្សប្រជាជនកម្ពុជា ដែលខ្ញុំមិនអាចទទួលយកបានឡើយ។ ក្នុងនាមខ្ញុំជាអនុប្រធានគណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ខ្ញុំសូមសំណូមពរឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចមានចំណាត់ការចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងសកលលោកក៏អនុវត្តដូចគ្នានេះដែរ»

លោកបានបន្តទៀតថាសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មានចរិតបំផ្លើសផ្ទុយពីការពិត មានចេតនាទុច្ចរិតទម្លាក់កំហុសដោយអសុទ្ធចិត្ត មួលបង្កាច់ផ្ទុយពីសច្ចភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈញ្ញត្តិនេះក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ក៏សូមបញ្ជាក់ជូនជាមួយគ្នានោះដែរ លោក យឿន យឿត ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះវិធានការនានា ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ លោកក៏បានប្ដេជ្ញាចិត្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូងនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ៕