(ត្បូងឃ្មុំ)៖ រថយន្ត២គ្រឿង ដែលផ្ទុកដោយឈើប្រភេទលេខ១ ប្រុងលួចដឹកចេញតាមច្រករបៀងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅកាន់ប្រទេសវៀតណាម ត្រូវបានកម្លាំងគយចល័តចាប់ឃាត់បាននៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត ដែលបានចូលរួមដឹកនាំការបង្រ្កាបនេះ បានអះអាងថា ឈើយ៉ាងច្រើននោះ ត្រូវបានឃាត់នៅភូមិអូរអង្កាម ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលសុទ្ធសឹងជាឈើគេចពន្ធ។ ក្នុងនោះសមត្ថកិច្ចគយចល័ត ក៏បានឃាត់រថយន្ត២គ្រឿងផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងមក កម្លាំងគយចល័ត បានក៏បានធ្វើយុទ្ធនាការចាប់ឈើគេចពន្ធ នៅក្នុងខេត្តត្បូងឃ្មុំនេះ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ជាបន្តបន្ទាប់ផងដែរ៕

Advertising