(ភ្នំពេញ)៖ កាន់តែសប្បាយរីករាយជាមួយ កម្មវិធី «កំពូលតន្ត្រី KAP» នៅក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ ទស្សនិកជននឹងបានទស្សនាកំសាន្តយ៉ាងសប្បាយរីករាយ ជាមួយតារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជាដូចជា កញ្ញា លាង សុផាឡែន, លោក​ នី រតនា, លោក នាយ ពាក់មី ចាប់ពីម៉ោង ១៨៖០០-២០៖០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ។ ពិសេសជាងនេះទៅទៀត ទស្សនិកជននឹងផ្ទុះសំណើចក្អាកក្អាយជាមួយនឹងក្រុមកំប្លែង CBS ព្រមទាំងការសម្តែងទេពកោសល្យ និងសមត្ថភាពពិសេសៗជាច្រើនទៀត ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយជាមួយ «កំពូលតន្ត្រី KAP» នារាត្រីថ្ងៃអាទិត្យនេះ នៅស្ទូឌីយោ CNC ឫស្សីកែវ ហើយទស្សនិកជនក៏អាចទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ ជាមួយ Fresh News TV នៅលើ Facebook និង Youtube បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់នេះ លើទូរស័ព្ទដៃ របស់លោកអ្នកជាមួយ Fresh News TV នារាត្រីថ្ងៃអាទិត្យនេះ ចាប់ពីម៉ោង ១៩៖០០-២១៖០០នាទី កុំបីខាន៕