(ភ្នំពេញ)៖​ ស្រាបៀរ លីអូ ទើបតែបានប្រគល់រង្វាន់ម៉ូតូ ​និងទូរស័ព្ទម៉ាក iPhone 6s ដល់អ្នកឈ្នះរង្វាន់នៅក្នុង កម្មវិធី «គាស់ភ្លាម ឈ្នះភ្លែត» របស់ខ្លួន។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី​២៦​ខែមិថុនា​ ឆ្នាំ២០១៦នេះ​ តាមរយៈកម្មវិធី LEO Beer Surprise ដែលបានចូលរួមដោយ លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រង​ទីផ្សារក្រុមហ៊ុន ស្រាបៀរ លីអូ និងទស្សនិកជន​ជាសាក្សីច្រើន​នាក់នៅក្នុងស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ MyTV។

​អ្នកឈ្នះ រង្វាន់ម៉ូតូ Honda Dream ​និងរង្វាន់ទូរស័ព្ទម៉ាក iPhone 6s បានមកពី បណ្តាលខេត្តជិតឆ្ងាយទូទាំងប្រទេសផងដែរ។ លោក ស៊ុយ សុខជៀង ជាអតិថិជនឈ្នះ​រង្វាន់​ បានឲ្យដឹងថា​ លោកពិតជាត្រេកអរជាខ្លាំង ដែលបានដឹងថា រូបលោកផ្ទាល់បាន ឈ្នះម៉ូតូ Honda Dream ស៊េរីថ្មីមួយគ្រឿងនេះ។ រីឯអតិថិជនមួយរូបទៀត​ លោក វ៉ាន់ឌី បានឲ្យដឹងថា​ រូបលោក​ក៏ពិតជាភ្ញាក់ ផ្អើលខ្លាំង​ណាស់ដែរ សម្រាប់ការឈ្នះរង្វាន់នេះ ហើយរូបលោកលើកឡើងថា ធ្លាប់តែបានឃើញគេឈ្នះ ហើយឥឡូវគឺដល់វេនរូបលោកវិញម្តង​ ពិសេស​នោះគឺលោកចង់បានម៉ូតូ​ម៉ាកថ្មីនេះ​ជាយូរមកហើយ ព្រោះម៉ូតូដែលជិះរាល់ថ្ងៃវាចាស់ល្មមដូរថ្មីទៅហើយ។ លោក វ៉ាន់ឌី បានបញ្ជាក់បន្ថែមថា រូបលោកពិតជាសប្បាយចិត្តខ្លាំងណាស់ ដែល​អាចទទួលបានរង្វាន់ធំនេះនៅពេលនេះ ហើយក៏សូមអរគុណដល់ក្រុម​ហ៊ុនស្រាបៀរ លីអូ ដែលបានបង្កើត​នូវកម្មវិធី​ដ៏ភ្ញាក់ផ្អើលមួយ​នេះ និងជូនពរឲ្យក្រុមហ៊ុនទទួលបានភាពជោគជ័យជានិច្ច។

កម្មវិធី «គាស់ភ្លាម ឈ្នះភ្លែត» ពីស្រាបៀរ លីអូ  បង្កើតឡើងដើម្បីជាកិច្ចតបស្នង ដល់អតិថិជន​របស់ខ្លួនសម្រាប់ការ​គាំទ្ររបស់​ពួកគាត់។ កម្មវិធីនៅឆ្នាំនេះ ផងដែរទទួលបាននូវភាព ជោគជ័យខ្លាំងគួរ​ឲ្យកត់សម្គាល់ ជាងកម្មវិធីដូច​គ្នានេះកាលពីឆ្នាំមុនៗ។

អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី «គាស់ភ្លាម ឈ្នះភ្លែត» ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស ដែលកម្មវិធីនឹងចាប់ផ្តើម​រហូតដល់ដំណាច់​ឆ្នាំ២០១៦នេះ​ ដោយគ្រាន់តែលោក​អ្នកគាស់​ក្រវិល​កំប៉ុង និងគម្របដប​ស្រាបៀរ លីអូ រួច ស្វែងរកមើលរង្វាន់ ដើម្បីមានឱកាស​ឈ្នះរង្វាន់រថយន្ត Mazda Pick-Up ម៉ូតូ Honda Dream 2016 ទូរទស្សន៍ទំហំ ៣២ អ៊ីញ រង្វាន់ទឹកប្រាក់ ១,០០០​ដុល្លារ ទូរស័ព្ទ iPhone 6s និងរង្វាន់ជាច្រើនទៀត។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក ព្រោះភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេលជាមួយ ស្រាបៀរ លីអូ។

សូមបញ្ជាក់ផងដែរថា ក្នុងការប្រគល់រង្វាន់​សម្រាប់សប្តាហ៍នេះ​រួមមាន ម៉ូតូហុងដាឌ្រីម​ស៊េរី ២០១៦ ចំនួន ៩គ្រឿង និងទូរស័ព្ទ iPhone 6s ចំនួន​២គ្រឿង៕

Advertising