(ភ្នំពេញ)៖ កម្លាំងនគបាលខណ្ឌសែនសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំង​ល្បែងកន្ទុយលេខ​ដ៏ធំ មួយកន្លែង ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយចាប់ខ្លួន ស្រ្តី៣នាក់ គឺមេឆ្នោត។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីទីតាំងល្បែងកន្ទុយលេខខាងលើនេះ បើកដំណើរការជាយូរណាស់មកហើយនោះ លោកអធិការសុំគោលការណ៍ ពីនាយឧត្តមសេនីយ៍​ស្នងការ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ កម្លាំងបានចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។

សម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តការសួរនាំ បញ្ជូបទៅកាន់តុលាការចាត់ការបន្តទៀត តាមនីតិវិធី៕

Advertising