(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ គឺជាបេសកកម្មមនុស្សធម៌លើកទី៩ របស់សមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ រួមសហការជាមួយអជ្ញាធរ និងអង្គការ KOTRA យុវជននិងផ្នែក​ ដែលពាក់ព័ន្ធចុះព្យាបាលដោយឥតគិតថ្លៃ​ជូនដល់បងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ និយាយជារួម និងនិយាយដោយឡែកនេះ​គឺជាលើកទី២ ដែល​សមាគម TYDA បានចុះព្យាបាលដោយ​ឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅខណ្ឌមានជ័យ។

នេះយោងតា​មការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សឹុម ស៊ូយេងតំណាង​លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល​សមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា​​ គោលបំណងរបស់សមាគមគឺផ្តល់​ការព្យាបាល​ប្រជាពលរដ្ឋដោយឥត​គិតថ្លៃនិងទី២ ដើម្បីចូលរួមចំណែកជា​មួយរាជរដ្ឋាភិបាលដើម្បីកាត់​បន្ថយភាពក្រីក្រ​របស់​ប្រជាពលរដ្ឋដោយមិន​ប្រកាន់និន្នានយោបាយ និងសាសនាអ្វីទាំងអស់ដែល បេសកកម្មរបស់សមាគមមានបានចុះព្យា​បាលដោយឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ នៅគោលដៅធំៗចំនួន០៣គឺទី១ ចុះតាមបណ្តាខេត្ត ទី២ ចុះតាមអង្គការ មណ្ឌលកុមារកំព្រា សហគមន៍និង និងទី៣នៅតាមរោងចក្រ។

នាឱកាសនោះលោកវេជ្ជបណ្ឌិត ក៏បានធ្វើការអប់រំសុខភាពដល់ប្រជាពលរដ្ឋនិងបងប្អូនកម្មករ កម្មការិនីរោង​ចក្រឱ្យចេះថែទាំសុខភាពសុខភាពប្រចាំថ្ងៃ និងត្រូវប្រុងប្រយ័ត្នចំពោះការហូប​ចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ។

ក្នុងនាមអជ្ញាធរ លោក ពេជ្រ កែវមុនី អភិបាលនៃគណអភិបាលមានជ័យ បានថ្លែងអំណរគុណចំពោះ​ការយកចិត្តទុកដាក់និងគិតគូដល់សុខ​មាលភាពនិងជីវភាពរស់​នៅរបស់បងប្អូន កម្មករ កម្មការិនីរបស់ប្រមុខរាជរដ្ឋាភិបាល​ តាមរយៈការព្យាបាលដោយ​ឥតគិតថ្លៃជូន​ដល់បងប្អូនកម្មករ កម្មការនីនិងប្រជាពលរដ្ឋ​ដល់មូលដ្ឋាន។

លោកបានបញ្ជាក់ថា លើសពីការយកចិត្ត​ទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុខភាព បងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋនៅខណ្ឌមានជ័យ​ប៉ុណ្ណោះទេ ប្រមុខរាជរដ្ឋាភិបាលថែមទាំងបាន​ដាក់ចេញ​នូវគោលការណ៍​បញ្ចុះតម្លៃអគ្គីសនី តម្លៃទឹក តម្លៃផ្ទះជួល ហើយរដ្ឋាបាលខណ្ឌបានសហការជា​មួយអគ្គីសនីកម្ពុជា រដ្ឋករទឹកស្វ័យយ័តរាជធានីភ្នំពេញ ចុះសម្របសម្រួលបងប្អូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ផ្ទះជួលចុះ​ភ្ជាប់បណ្តាអគ្គសនីនិង​ទឹកស្អាតជូនបងប្អូនកម្មករ កម្មការិនី​ក្នុងគោលបណង​លើកកម្ពស់ជីវភាពរស់​នៅប្រចាំថ្ងៃ ក៍ដូចជាកាតើបន្ថយភាពក្រីក្រ​ជូនប្រជាពលរដ្ឋផងដែរ។​

ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលឥតគិតថ្លៃ​នេះ បានមានសំដែងអារម្មណីរីករាយ​ ដែបានឃើញក្រុមគ្រូពេទ្យ​យកចិត្តដាក់​ព្យាបាលប្រកបដោយ​ភាពរួស​រាយរាក់ទាក់ និងបានគោរពថ្លែង​អំណរគុណចំពោះ​សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ដែលបានយកចិត្តទុកដាក់ខ្ពស់​ចំពោះសុខទុក្ខ សុខភាពនិងការលំបាក​របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ព្យាបាលបានឱ្យដឹងថា ការចុះពិនិត្យនិងព្យាបាល​ជូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋ​នៅក្នុងខណ្ឌមានជ័យនាថ្ងៃ​នេះ​មានដូចជាបានពិនិត្យ​ព្យាបាល​ជំ​ងឺទូទៅ​ចំនួន ៨១៥នាក់ វះកាត់តូច​​ចំនួន៨នាក់ ព្យាបាលជំងឺមាត់ធ្មេញចំនួន ១២១ពិនិត្យនិងព្យាបាល ច្រមុះ បំពង់កចំនួន៩៩នាក់ ពិនិត្យអេកូបេះដូង០១ម្នាក់ រោគស្ត្រី៩៥ នាក់ ពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះ​បានចំនួន៥៥​នាក់និង ព្យាបាលឬសដូងបាតចំនួន​៣៥នាក់ សរុបចំនួន១២២៩នាក់៕

Advertising