(វ៉ាស៊ីនតោន)៖ លោក ចន ឃើរី នឹងក្លាយជារដ្ឋមន្ត្រីការបរទេសទីមួយហើយ នៅលើពិភពលោក ដែលនឹងធ្វើដំណើរទៅ​កាន់ចក្រភពអង់គ្លេស នាសប្តាហ៍ក្រោយនេះ ស្ថិតក្នុងគោលដៅស្វែងយល់ ពីស្ថានភាពទូទៅ និងការរក្សាចំណងមិត្តភាពឲ្យនៅតែល្អដដែលរវាងចក្រភពអង់គ្លេស និងសហរដ្ឋ អាមេរិក បើទោះជាមានការបែកប្រេះឆា ចេញពីអឺរ៉ុបក៏ដោយ។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិច ដោយសារព័ត៌មានទាន់ហេតុការណ៍ នារសៀលថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា តាំងពីដើមឡើយរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា មិនដែលគាំទ្រឲ្យអង់គ្លេស ចេញពីសហភាពអឺរ៉ុបឡើយ ក៏ប៉ុន្តែបេក្ខជនប្រធានាធិបតីលោក ដូណាល់ ត្រាំភ៍ មិនបានគិតដូច្នេះ ឡើយ។ ទោះបីជាបែកពីអឺរ៉ុបក្តី ក៏អង់គ្លេស និង អាមេរិក នៅតែរក្សាភាពជាសម្ព័ន្ធមិត្ត ដូចដែលលោក អូបាម៉ា បានថ្លែងកាលពីប៉ុន្មានម៉ោងក្រោយលទ្ធផលប្រជាមតិចេញជាផ្លូវការនោះឯង៕

Advertising