(អឺរ៉ុប)៖ ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA European Championship ឬ UEFA Euro) ចាប់ផ្តើមដំបូងបំផុត នៅឆ្នាំ១៩៦០ ដែលកាល​នោះ ប្រទេសបារាំងគឺជាម្ចាស់ផ្ទះ។  គិតមកដល់​ឆ្នាំ២០១៦ នេះមានអាយុកាល៥៦ឆ្នាំមកហើយ ហើយក៏​ជាការប្រកួត​លើក​ទី១៥ផងដែរ ដោយមានរយៈពេល​៤ឆ្នាំម្តង ដូចទៅនឹងការប្រកួតបាល់ទាត់​ពិភពលោក (World Cup) ដែរ។

ប្រទេសនៅតំបន់អឺរ៉ុបចំនួន ២៨ប្រទេស មានសិទ្ធិចូលរួមក្នុងការប្រកួតនេះ។ នៅឆ្នាំ២០១៦ ការប្រកួតបាល់ទាត់ Euro ដែលកំពុងស្ថិតក្នុងវគ្គ​ប្រកួតជម្រុះ១៦ក្រុម យកតែ៨ក្រុមទៅវគ្គបន្ត។

នៅថ្ងៃនេះ Fresh News សូមលើកយកនូវប្រវត្តិខ្លះ នៃការប្រកួតបាល់ទាត់ Euro អំពីប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ឈ្នះ និងលើកពានរង្វាន់​បាល់ទាត់ Euro ច្រើនជាងបំផុត ដោយដកស្រង់​ចេញពីគហេ​ទំព័រ Wikipedia៖

១- អេស្ប៉ាញ
ប្រទេសនេះធ្លាប់លើកពាន Euro ចំនួន៣លើករួចមកហើយ គឺលើកទី១ នៅឆ្នាំ ១៩៦៤ ដែលពេលនោះ ប្រទេសអ៊ីតាលីធ្វើជាម្ចាស់ផ្ទះ។ អេស្ប៉ាញ បានយកឈ្នះសហភាពសូវៀត ដោយលទ្ធផល​២-១។ នៅឆ្នាំ២០០៨ អេស្ប៉ាញបន្តលើកពាននេះ ដោយប្រទេសអូទ្រីស ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ហើយអេស្ប៉ាបានប្រកួតឈ្នះ អាល្លឺម៉ង់ ដោយលទ្ធផល ១-០។ ចំណែកការលើក​ពានចុងក្រោយរបស់ អេស្ប៉ាញ គឺនៅឆ្នាំ២០១២ ដែលអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះ អេស្ប៉ាញបានយកឈ្នះ អ៉ីតាលី ដោយលទ្ធផល៤-០។

២- អាល្លឺម៉ង
អាល្លឺម៉ង់ធ្លាប់លើកពាន Euro នេះ៣លើកផងដែរ គឺនៅឆ្នាំ១៩៧២ ,១៩៨០ ដែលកាលនោះ ក្នុងនាមជាប្រទេស អាល្លឺម៉ងខាងលិច និងលើកចុងក្រោយនៅឆ្នាំ ១៩៩៦។ នៅឆ្នាំ១៩៧២ អាល្លឺមង់ខាងលិចយកឈ្នះ សហភាពសូវៀត ៣-១ ដែលពេលនោះប្រទេសប៊ែលហ្ស៉ិក ធ្វើជាម្ចាស់ផ្ទះ។ នៅឆ្នាំ ១៩៨០ អាល្លឺម៉ងខាងលិចយកឈ្ន ប៊ែលហ្ស៉ិក ដោយលទ្ធ៣-១  ដោយអ៉ីតាលី ធ្វើជាម្ចាស់ផ្ទះ។ ចុងក្រោយឆ្នាំ ១៩៩៦ អាល្លឺម៉ង់ បានយកឈ្នះ សាធារណរដ្ឋឆេក ដោយលទ្ធផល២-១។

៣- បារាំង
ប្រទេសនេះធ្លាប់ឈ្នះ ពាន Euro ២ដង គឺក្នុងឆ្នាំ១៩៨៤ និងឆ្នាំ២០០០ ហើយឥឡូវកំពុងធ្វើម្ចាស់ផ្ទះ នៃការប្រកួតនេះថែមទៀត។ នៅឆ្នាំ១៩៨៤ បារាំងយកឈ្នះ អេស្ប៉ាញដោយលទ្ធផល ២-០ ដែលពេលនោះបារាំង គឺជាម្ចាស់ផ្ទះ និងនៅឆ្នាំ២០០០ បារាំងយកឈ្នះ អ៉ីតាលី ដោយលទ្ធផល២-១ ដែលប្រកួតក្នុងទឹកដីហូឡង់។

៤- អ៉ីតាលី
អ៉ីតាលីធ្លាប់ឈ្នះពាន Euro ម្តងគត់នៅឆ្នាំ ១៩៦៨ ដែលកាលនោះ ប្រកួតឈ្នះ យូហ្គូស្លាវី ដោយលទ្ធ២-០ ដែលអ៉ីតាលីខ្លួនឯងធ្វើជាម្ចាស់ផ្ទះ។

៥- សហភាពសូវៀត ឬ រុស្ស៊ី
ឈ្នះពាន Euro បានម្តងនៅឆ្នាំ១៩៦០ បន្ទាប់ពីឈ្នះ យូហ្គូស្លាវី ដោយលទ្ធផល ២-១ ដែលពេលនោះបារាំងធ្វើជាម្ចាស់ផ្ទះ។

៦- ឆេកូស្លូវាគី ឬ សាធារណរដ្ឋឆេក
ឈ្នះពាន Euro ម្តងនៅឆ្នាំ១៩៧៦ ដោយប្រកួតឈ្នះ អាល្លឺម៉ងខាងលិច ដែលពេលនោះ ប្រទេសយូហ្គូស្លាវី ធ្វើជាម្ចាស់ផ្ទះ។

៧- ហូឡង់
ប្រទេសនេះ ធ្លាប់ឈ្នះពាន Euro ម្តងដែរ នៅឆ្នាំ១៩៨៨ បន្ទាប់ពីយកឈ្នះ សហភាពសូវៀត ដោយលទ្ធផល ២-០ ដែលអាល្លឺម៉ងខាងលិច ធ្វើជាម្ចាស់ផ្ទះ។

៨- ដាណឺម៉ាក
ធ្លាប់ឈ្នះពាន Euro បានម្តងនៅឆ្នាំ ១៩៩២ បន្ទាប់ពីយកឈ្នះ អាល្លឺម៉ង់ដោយលទ្ធផល ២-០ នៅទឹកដីប្រទេសស៊ុយអ៊ែត។

៩- ក្រិច
ក្រិចធ្លាប់បានឈ្នះពាន Euro ម្តងនឹងគេដែរ នៅឆ្នាំ២០០៤ ក្រោយយកឈ្នះ ព័រទុយហ្គាល់ ដោយលទ្ធផល​១-០ នៅក្នុងទឹកដី​ព័រទុយហ្គាល់៕

Advertising