(បាត់ដំបង)៖ ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ប៊ុន សេង និងកាន់តែចូលជ្រៅបង្កើន ភាពស្និទ្ធស្នាលរវាងមន្រ្តីរាជស៊ីវិលនិងកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ លោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងសហការី អាជីវករ ​សប្បុរសជន បាននាំអំណោយជាគ្រឿង ឧបភោគបរិភោគនិងថវិកាចុះ​សួរសុខទុក្ខសិក្ខាកាម​យោធិន​នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន​​ភ្នំវាលចាប​យោធភូមិភាគទី៥ ស្ថិតក្នុងភូមិសាស្រ្តព្រំប្រទល់ស្រុកទាំង៣ ស្ថិតក្នុងកណ្តាល​ស្ទឹងឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

​ពិធីនេះក៏មានធ្វើពិធីរាបបាតប្រគេនព្រះសង្ឃ៦៨អង្គបួងសួងនៅកន្លែងអាស្រមលោកតាចាប ដែលថែក្សាភ្នំវាល​ចាបនេះកន្លងមក ដើម្បីសុំសេចក្តីសុខដល់អ្នករស់នៅក្នុទីលាននេះ ដោយមានការ​អញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ប៊ុនសេង មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥និងលោកស្រី ក្នុងនោះក៏មានវត្តមានថ្នាក់មេបញ្ជាការងយោធភូមិភាគ មេបញ្ជាការកង​ពលតូចថ្មើជើងទាំង៣ យោធាចារយ្យ សិក្ខាកាមយោធិន នគរបាលមកពីវរសេនាតូចការពារព្រំដែនគោកមកពីវរសេនាតូចទាំង៤ទិសពាយ័ព្យមានជាង៤០០នាក់។

​លោក ខាន់ ម៉ាណេរ បានថ្លែងថា ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយកាន់តែជិតស្និទ្ធនោះ អង្គភាពរបស់លោកក៏បានមកជាលើកទី២ តាមការអំពាវនាវលោក​មេបញ្ជាការយោធភូមិភាគ​ទី៥រួចមក លោកក៏បានរំលឹកផងដែរពីអង្គភាពលោក ដែលតែងបាននាំអំណោយ​ទៅជូនកងទ័ពវរសេនាតូច៥០៩ស្រុកសំឡូតក្នុងនាមសម្ព័ន្ធមេត្រីភាពជាហូរហែរ កន្លងមកផងដែរ។

ថ្ងៃនេះលោកនិងសហការី រួមនឹងសប្បុរស់ជន អាជីវករបាលមូលមតិគ្នា និងបានជាលើកទី២ ដោយបាននាំយកអំណោយជាគ្រឿង​ឧបភោគបរិភោគផ្ទះបាយនិងថវិកាមក​ចែកជូនដល់វគ្គ​ហ្វឹកហ្វឺនដែល​សិក្ខា​កាម​ទាំងនោះមាន កម្លាំងជានគរបាលការពារព្រំដែននិងកងទ័ពជួមុខ ដែលកំពុងសិក្សារៀនសូត្រនៅទីលានបាញ់គ្រាប់ពិតនេះនិងជួយសម្រាលក្នុងការហូបចុករបស់សិក្ខាកាមកងកម្លាំងទាំងអស់ ស្របពេលដែលទីលាននេះត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ។

អំណោយដែលបានមកពីសប្បុរសជននាំយកមកចែកជូននាពេលនេះមាន គ្រឿងបរិភោគជាច្រើនមុខ គតិជាទឹកប្រាក់ប្រមាណ១០លានរៀល ថ្នាំពេទ្យជាច្រើនមុខរបស់​ក្រុមហ៊ុននានា​មានតម្លៃ​ជាង៩លានរៀល និងថវិកាឧត្ថមជិត១០លានរៀលគិតទាំងចែកថវិកាដល់សិក្ខាកាមដែលមកហ្វឹកហ្វឺនទាំងអស់ក្នុងម្នាក់ៗបានទទួល២ម៉ឺនរៀលបន្ថែម សរុបការចំណាយ​ទាំងអស់ប្រមាណ​ជិត៣០លានរៀល​ច្រើនជាងមុន។​

លោកឧត្តមសេនីយ៍ឯក ប៊ុនសេង ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពាជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ព​ជើងគោកនិងក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងអំណរគុណ​ដល់ដល់លោក ខាន់ ម៉ាណេរបានដឹកនាំប្រតិភូ សប្បុរសជនជាច្រើនាក់ ដែលបានចំណាយពេលវេលា​ដ៏មានតម្លៃនាំអំណោយគ្រឿង​បរិភោគនិងថវិកាមួយចំនួន​ធំមកចែកជូនសិក្ខកាមនា​ពេលនេះរវាងអង្គភាពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នេះជាលើកទី២សម្រាប់លោក និងជាលើកទី៥ ហើយដែលសប្បុរសជនបានជួយដល់​ទីលានបាញ់គ្រាប់ពិតនេះ។

លោក ប៊ុន សេង ក៏បានបញ្ជាក់ជម្រាបប្រាប់ប្រតិភូថា នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាបនេះ បានកសាងឡើងដោយមាន​ការជួយឧត្តមគាំទ្រគ្រប់បែបយ៉ាងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈក្រសួងការពារជាតិ​តាំងពីដើមរហូតមក​ទល់ពេលនេះព្រមទាំងត្រៀម​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃទី៣០ខែមិថុនានេះ។

​លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ទំហំដីដែលព័ទ្ធជុំវិញទីលាននេះ មានព័ឲទ្ធដោយភ្នំផង​គឺមានទំហំជាង៦០០​ហិកតា ជាកន្លែងធំល្អលំដាប់ទី២​ក្នុងប្រទេសយើង និងមានអំណោយផល​ដល់ការសាងសង់ទីលាននេះឡើង​សម្រាប់ធ្វើការហ្វឹកហ្វឺនដល់សិក្ខាកាមជាយោធិនកម្លាំង​ប្រដាប់ផ្សេងទៀត​បានគ្រប់ជំនាន់ផងដែរ ហើយមានអំណោយផល​ប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់​ទាំងរដូវវស្សានិងរដូវ​ប្រាំងផង។

​លោក ប៊ុន សេង បានរំលឹកពីប្រវត្តិទីលាននេះ បានកើតឡើងតាំងសម័យអាណា​និគមបារាំងគេហៅ( វាយចាប់ )  ក្រោយមក គេហៅថា វាលចាប និងក៏ជាកន្លែងតស៊ូរបស់ខ្មែរឥស្សរៈ ក្នុងជំនាន់នោះក៏មានសម្តេច ហេង សំរិន ធ្លាប់មករស់នៅតស៊ូនៅទីនេះផងដែរ។

បន្ទាប់ពីសំណេះសំណាលចប់លោកមេបញ្ជាការ មេបញ្ជាការង និងគណៈប្រតិភូសប្បុរស់ជនបានចែកអំណោយជានិមិត្តរូប និងចែកថវិកាដល់សិក្ខាកាមផង ព្រមទាំងពិសារបាយសាមគ្គីនៅ​លើភ្នំជាមួយគ្នា១ពេលបង្កើតភាពស្និទ្ធស្នាល​រវាងកងកម្លាំងនិងថ្នាក់ដឹកនាំមន្រ្តីរាជការ​ស៊ីវិលទាំងអស់គ្នាផងដែរ៕

Advertising