(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង សម្រេចបន្តផ្តល់ពាក្យប្រជែង យកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ដើម្បីលើកទឹកចិត្តដល់បេក្ខជនមកពីបណ្តាខេត្តឆ្ងាយៗសម្រាប់គ្រប់ជំនាញ និងបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា (ព័ត៌មានវិទ្យា) រហូតដល់ទី២០ ខែមករា ឆ្នាំ២០២៣។

ការប្រឡងប្រជែងជ្រើសរើស និស្សិតអាហារូបករណ៍ចំនួន ២០០កន្លែង ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល រយៈពេល៤ឆ្នាំ ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។

សម្រាប់ទីតាំងមកទទួលពាក្យសុំប្រឡង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយឡែក កាលបរិច្ឆេទប្រឡង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕