(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៥២,៨៤៣នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៣,៤៦៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,០០១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៧,២៣៥នាក់
៤៖ អាយុ៥ឆ្នាំ ៤៣០,២១៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩១,៩២៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៤៦៨,៨០០នាក់, ដូសទី៤ចំនួន ៤,៨៥៣,៣១៤នាក់, ដូសទី៥ចំនួន ១,៣៥៩,៤៩៧នាក់ និងដូសទី៦ចំនួន ៣៩,៧៥៧នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕