(កណ្តាល)៖ រថយន្តតូចធំ ជាច្រើនគ្រឿង បានកកស្ទះចម្ងាយដីរាប់សិបគីឡូម៉ែត្រ តាមបណ្តោយផ្លូវលេខ២១បេ ត្រង់ចំណុចស្ពានព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយសារតែក្រុមហ៊ុន​ធ្វើលូ បណ្តាលឲ្យស្រុតដី ដែលពេលនោះផ្លូវរួមកាន់តែតូច។

ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល លោក សេង ឡុង បានរាយការណ៍ថា ពេលដែលក្រុមហ៊ុន ជីកដីដាក់ប្រព័ន្ធលូនោះ បានបណ្តាលឲ្យដី​បាក់ស្រុត ពេលនោះ ផ្លូវដែលត្រូវធ្វើដំណើរ​កាន់តែរួមតូច​ទើបធ្វើឲ្យរថយន្តជា​ច្រើនគ្រឿង ត្រូវកកស្ទះ​ជាហូរហែ​ដោយកម្លាំង​សមត្ថកិច្ច អាចរំដោះម្តង​មួយគ្រឿងៗ តែប៉ុណ្ណោះ៕

Advertising