(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic បានដាក់សម្ភោធម៉ាស៊ីនត្រជាក់ ប្រភេទថ្មីពីរម៉ូដែល ទើបតែនាំចូលពីប្រទេសជប៉ុន បំពាក់ដោយសារធាតុត្រជាក់ និងប្រើដោយកាំរស្មីដំបូងគេបង្អស់នៅកម្ពុជា។

ម៉ាស៊ីនត្រជាក់ពីរប្រភេទនេះ ជាប្រភេទម៉ាស៊ីនត្រជាក់ដែលមានម៉ាកល្បីៗ គឺម៉ាក SKY SERIES និងម៉ាក FSV-EX ដែលសន្សំសំចៃថាមពលបានខ្ពស់ និងផ្ដល់ភាពត្រជាក់ខ្លាំង។
ពិធីសម្ពោធផលិតផលថ្មី២ម៉ូដែលនេះ រៀបចំឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារ សុខាភ្នំពេញ។

ម៉ាស៊ីនត្រជាក់ម៉ាក់ SKY SERIES ជាប្រភេទម៉ាស៊ីនត្រជាក់ បញ្ចេញសារធាតុត្រជាក់ដោយកាំរស្មី អេក្រង់មានពន្លឺនៅផ្នែកខាងក្រោយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការកែសម្រួលនានា។

ចំណែកម៉ាស៊ីនត្រជាក់ម៉ាក់ FSV-EX ជាប្រភេទម៉ាស៊ីនត្រជាក់ ដែលដាក់បញ្ឈរ អាចដាក់ខាងក្រៅ ឬក្នុងផ្ទះបាន មានភាពធន់ក្នុងការធ្វើឲ្យត្រជាក់ខ្លាំង ស៊ីថាមពលតិចតួចបំផុត និងបំពាក់ទៅដោយប្រព័ន្ធ VRF ដ៏ទំនើប ។

លោក Paul Wong ជានាយករង នៃក្រុមហ៊ុន Panasonic Singapore បានថ្លែងថា ម៉ាស៊ីនត្រជាក់ទាំងពីរប្រភេទនេះ ជាផលិតផលដែលពោរពេញ ដោយភាពច្នៃប្រឌិតខ្ពស់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីខ្ពស់ និងជាផលិតផលមួយ ដែលមិនមានផលិតផលដទៃណា អាចប្រកួតប្រជែងបាន ព្រោះតែបានផ្ដល់នៅដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិតខ្ពស់។

ក្នុងនោះផងដែរលោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រោលជ្រៅដល់អតិថិជន ដែលតែងតែគាំទ្រ និងជាវនៅផលិតផលរបស់ក្រុមហ៊ុន Panasonic៕

Advertising