(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ សារព័័ត៌មានកោះសន្តិភាព ដោយក្រសួងយល់ឃើញថា ធ្វើការចុះផ្សាយដោយពុំបានផ្ទៀងផ្ទាត់ជាមុន ពាក់ព័ន្ធទៅនឹងអតីតមន្ត្រី ដែលធ្លាប់បានបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមចំណងជើងថា «មន្ត្រីនៅក្រសួងសេដ្ឋកិច្ចម្នាក់ ក្លាយជាមេចោរប្លន់»។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្រសួងបានលុបឈ្មោះ លោក មៀង ហេង មន្ត្រីការិយាល័យអធិការរដ្ឋបាលកណ្តាល នៃអគ្គាធិការដ្ឋាន ចេញពីក្រសួងសេដ្ឋកិច្ច ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១១។ ហេតុនេះ ចំពោះការចុះផ្សាយ ដោយភាន់ច្រឡំថា «ជនសង្ស័យឈ្មោះ មៀង ហេង អាយុ៤៤ឆ្នាំ ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» គឺជាព័ត៌មានមិនត្រឹមត្រូវ ព្រមទាំងមិនបានពិនិត្យផ្ទៀងផ្ទាត់ច្បាស់លាស់ មុននឹងសរសេរអត្ថបទព័ត៌មាន ផ្សព្វផ្សាយជូនសាធារណជន៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ទាំងស្រុង៖