(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ដើម្បីអបអរសាទរ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៦នេះ កម្ពុជាប្រារព្ធឡើងក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍ យើងគ្មានគ្រឿងញៀន»។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ផងដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក។ ក្នុងឱកាសនោះ ក៏បានការដុតបំផ្លាញគ្រឿងញៀន រាប់ពាន់គីឡូក្រាមផងដែរ៕