(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ បានឡើងទៅវគ្គ៨ក្រុមចុងក្រោយមុនគេ បន្ទាប់ពីទម្លាក់គូប្រជែងស្វីស ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ ក្នុងវគ្គ១៦ក្រុមនារាត្រីថ្ងៃសៅរ៍នេះ ក្នុង Euro 2016 នៅប្រទេសបារាំង។

សារព័ត៌មាន Dailymail បានឲ្យដឹងថា ប៉ូឡូញ បានធ្វើការនាំមុខ១គ្រាប់មុន នៅនាទីទី៣៨ ក្នុងវគ្គទី១ ពីការស៊ុតបញ្ចូលទីដោយកីឡាករ Blaszczykowski ក្រោយពីការបញ្ជូនរបស់មិត្តរួមក្រុម Kamil Grosicki តែភ្លាត់បានឲ្យស្វីសតាមបានស្មើ ១-១ វិញនៅនាទីទី៨២ ពីការទាត់បកផ្កាប់ចានចូលទីយ៉ាងស្អាត របស់កីឡាករ Xherdan Shaqiri នៅពីមុខអ្នកទស្សនាផ្ទាល់ ៣៩០០០នាក់ ស្ថិតក្នុងទីក្រុង Saint-Etienne។

តែយ៉ាងណាក៏ដោយ ការថែម១៥នាទី២ដងបានកើតឡើង ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គ៨ក្រុម តែពុំមានក្រុមណាមួយរកបានគ្រាប់បន្ថែមឡើយ ដែលតម្រូវឲ្យទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដោយស្វីសជាអ្នកស៊ុតមុន ធ្វើបានសម្រេច៤គ្រាប់ គ្រាដែលស្វីសទាត់ចូល ៥គ្រាបពេញ។

ប៉ូឡូញ រង់ចាំជួបក្រុមជម្រើសក្រូអាត ឬក៏ក្រុព័រទុយហ្គាលនៅវគ្គ៨ក្រុម ខណៈដែលព័រទុយហ្គាល់ ប៉ះក្រូអាត នៅម៉ោង ២រំលងអាធ្រាត្រ៕៕