(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បើកវគ្គបណ្តុះបណ្តាល គន្លឹៈនៃការអភិវឌ្ឍន៏ខ្លួនឯងឲ្យក្លាយជា បុគ្គលឆ្នើម ដោយមាននិស្សិតចូលរួមប្រមាណ២ពាន់នាក់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (សាលាតិចណូ)។

លោកលី ឆេង តំណាង តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយកប៊ែល​ធីគ្រុប ដែលជាវាគ្មិនសំខាន់ ដែលជាម្ចាស់ក្រុមហ៊ុន ដែលបានជោគជ័យ ក្នុងរបបជំនួញ បានចូលមកធ្វើបទបង្ហាញ និងចែករំលែក នូវចំណេះដឹងដល់និស្សិត។

លោក លី ឆេង​ បានជុំរុញឲ្យយុវជនទាំងអស់ ត្រូវអភិវឌ្ឍន៍ នូវចំណេះដឹងបង្កើនសមត្ថភាព សម្រាប់ការប្រកួតប្រជែងទីផ្សារការងាររួមទាំង ភាសាបរទេសច្បាស់លាស់ ដើម្បីតម្រូវការទីផ្សារការងារ និងត្រូវចេះប្រើប្រាស់ឱកាសល្អ សម្រាប់ប្រើប្រាស់ក្នុងការកែច្នៃពង្រីកមុខ របបរការងារ និងសម្លឹងមើល ចក្ខុវិស័យនាពេលអនាគត។

លោក ហេង សុខគង់ ប្រធានស័ម្ពន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ស័ម្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា មានគោលដៅ ក្នុងការស្វែងរកមូលនិធិ សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់ ស័ម្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលតែងតែជួយពិនិត្យព្យាបាល​ជម្ងឺ ជូនប្រជាពលរដ្ឋតាមបណ្តា រាជធានីខេត្តទូទាំងប្រទេស ដោយមិនយកកំរៃនិងជួយ បណ្តុះបណ្តាលសមត្ថភាពជំនាញ ដល់និស្សិតក្នុងការស្វែងរក និងទទួលបានការងារធ្វើ ប្រកបដោយសមត្ថភាព។

លោក ហេង សុខគង់ បន្តថា ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺនិស្សិតទាំងអស់ទទួល បាននូវចំណេះដឹងបទពិសោធន៍ ពីវាគ្មិនសំខាន់ៗដែល ទទួលបានជោគជ័យ ក្នុងការដឹកនាំក្រុមហ៊ុន សហគ្រាស អង្គការនានា នៅក្នុងនិងក្រៅប្រទេសកម្ពុជា ដើម្បីធ្វើជាពិសោធន៍ចំណេះដឹង សម្រាប់ ការចេញទៅបំរើការងារ តាមបណ្តាក្រុមហ៊ុននានា ក្នុងអង្គការមិនមែនរដ្ឋាភិបាល (NGO) ក៏ដូចជាបំរើនៅក្នុងស្ថាប័នរដ្ឋ៕