(ភ្នំពេញ)៖ ជនជាតិចិនប្រុសស្រី៣នាក់ រងរបួសធ្ងន់ ក្នុងករណីក្រឡាប់រថយន្ដទេសចរណ៍ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្ដដែលបានក្រឡាប់នេះ ជាប្រភេទរថយន្ដដឹកភ្ញៀវទេសចរណ៍ ពាក់ស្លាកលេខសៀមរាប 3A-1285 ចំណែកជនរងគ្រោះជនជាតិចិន៣នាក់ ដែលរងរបួសធ្ងន់ធ្ងរនោះ ទី១ឈ្មោះ GUO MEIYING ភេទស្រី អាយុ៥៦ឆ្នាំ ទី២ឈ្មោះHUANG XIAOLING ភេទស្រី អាយុ៦២ឆ្នាំ និងទី៣ឈ្មោះ LIN XIANGFENG ភេទប្រុស អាយុ៥០ឆ្នាំ។

ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល និងអ្នករងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធី៕