(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

គួរឱ្យដឹងថា មុនតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា មានតួនាទីជា អគ្គនាយករង អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖