(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅបណ្ដោយដងស្ទឹងកាំងពន្លៃ ក្រោយបរិមាណទឹកបានកើនឡើងខ្លាំងដែលបានធ្វើឱ្យទ្វារទឹកនៃអាងទឹកអន្លង់ជ្រៃ ខេត្តកំពង់ឆ្នាំង បានរលាស់បើកដោយខ្លួនឯង (Automatic) ដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះបានបញ្ជាក់ទៀតថា សូមអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តោយដងស្ទឹងក្រាំងពន្លៃ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖