(ភ្នំពេញ)៖ កម្មវិធីបុណ្យ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខ័ន្ធ លោក ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ស្អែកនេះ នៅគេហដ្ឋាន លោក ញាណ ឡេង ផ្ទះលេខ7C ផ្លូវខេមេលា បុរីឧទ្យានបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាបថា លោក ញាណ ឡេង បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ៕